អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖ កម្ពុជាសូមច្រានចោល ចំពោះការផ្សព្វផ្សាយដោយគ្មានមូលដ្ឋាន និងផ្ទុយពីការពិតរបស់សារព័ត៌មានថៃមួយចំនួន។ ថ្មីៗនេះថៃបានផ្សព្វផ្សាយព័ត៌មានមួយចំនួន ដោយបានយករូបភាព វីដេអូក្លែងក្លាយ មកធ្វើការអត្ថាធិប្បាយ និងបកស្រាយជាខ្លឹមសារបំភ្លៃ មិនពិត លាបពណ៌ ថាដ្រូននោះជារបស់កម្ពុជា បានហោះចូលក្នុងទឹកដីថៃ។ ទង្វើទាំងអស់នេះមិនត្រឹមតែមិនបានចូលរួមចំណែកដល់ការរក្សាស្ថានភាពឱ្យមានភាពប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្កឱ្យមានការកើនឡើងកម្តៅដោយមិនចាំបាច់។ កម្ពុជាទទូចឱ្យពួកគេបញ្ឈប់ជាបន្ទាន់នូវទង្វើទាំងនោះ។ ជាមួយគ្នានេះ កម្ពុជាក៏អំពាវនាវឱ្យភាគីថៃចៀសវាងការបង្ហោះដ្រូនរបស់ខ្លួន ចូលក្នុងដែនអាកាសរបស់កម្ពុជាទៀត…
Read More